Real Time Web Analytics
ម៉ោង ៖   
កំសាន្តថ្មីៗ
សូមរងចាំ.....

វីវរហើយ ហ្គេម Clash of Clans ត្រូវគេ Hack បានហើយ! ក្រុមហ៊ុន​ស្នើ​ឲ្យ​ម្ចាស់​គណនី​ទាំង​អស់ ​ធ្វើ​ការ​ផ្លាស់ប្ដូរ​លេខ​សំងាត់​ជា​បន្ទាន់​

ក្រុមហ៊ុន​មេ​របស់​ហ្គេម​ ​Clash of Clans, Clash Royale, Boom Beach និង Hay Day​ ​ឈ្មោះ​ ​Supercell​ ​ត្រូវ​ ​Hacker​ ​វាយ​លុក​ចូល​ម៉ាស៊ីន​មេ​ ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​គណនី​អ្នក​លេង​ហ្គេម​ប្រមាណ​ ​១,១​ ​លាន​គណនី។


Supercell​ ​បញ្ជាក់​ថា ​ទិន្នន័យ​ដែល​ ​Hacker​ ​យក​បាន​ពី​គណនី​ជាង​ ​១​ ​លាន​នោះ​គឺ​មាន​ដូច​ជា​ ​ឈ្មោះ​ ​សារ​អេឡិចត្រូនិក​ ​(email)​ ​និង​ទីតាំង​នៃ​ម្ចាស់​គណនី។ ក្រុមហ៊ុន​ក៏​​បាន​​ស្នើ​ឲ្យ​ម្ចាស់​គណនី​ទាំង​អស់​ធ្វើ​ការ​ផ្លាស់ប្ដូរ​លេខ​សំងាត់​ជា​បន្ទាន់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ​ព្រោះ​តែ​​មិន​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​ភ្លាម​ៗ​នោះ​ទេ។
ជុំ​វិញ​ករណី​ ​Hack​ ​នេះ​ ​Supercell​ ​មិន​បាន​បង្ហាញ​ពី​ប្រភព​នៃ​ការ​វាយ​លុក​នោះ​ទេ​ ​ខណៈ​មិន​មាន​ក្រុម​ ​Hacker​ ​នា​ចេញ​មក​ទទួល​ខុស​ត្រូវ​ដែរ៕

ប្រភពពី Sabay , hackread 
អ្នកគួរតែអានអត្ថបទមួយនេះ × +

No comments:

Powered by Blogger.