Google, Facebook និង Windows បង្កើតដោយ Code មិនក្រោមលានបន្ទាត់

បច្ចេកវិទ្យា រុករក ទិន្នន័យ គ្រប់ ប្រភេទ Google, បណ្ដាញ សង្គម បង្កើន ទំនាក់ទំនង មនុស្ស ជុំវិញ ពិភពលោក Facebook, ប្រព័ន្ធ ប្រតិបត្តិការ កុំព្យូទ័រ ធំ បំផុត Windows និង បច្ចេកវិទ្យា ជា ច្រើន ទៀត គឺ ត្រូវ បង្កើត ឡើង ដោយ ការ សរសេរ កូដ ម្ដង មួយ បន្ទាត់ ម្ដង មួយ បន្ទាត់។

ក្នុង នោះ ដោយ យោង តាម របាយការណ៍ ពី អង្គការ NASA បង្ហាញ ថា Google Search Engine ត្រូវ បង្កើត ឡើង ដោយ កូដ ប្រមាណ ២ ០០០ លាន បន្ទាត់ ហើយ Facebook បង្កើត ដោយ កូដ ជាង ៦០ លាន បន្ទាត់។ របាយការណ៍ ដដែល បន្ត ឲ្យ ដឹង ថា Mac OS X “Tiger” ជា ប្រព័ន្ធ ប្រតិបត្តិការ កុំព្យូទ័រ ដែល បង្កើត ដោយ កូដ ច្រើន ជាង គេ បំផុត ពោល គឺ មាន ប្រមាណ ជាង ៨០ លាន បន្ទាត់ ខណៈ Windows XP & 7 បង្កើត ដោយ កូដ ជិត ៤០ លាន បន្ទាត់៕

ប្រភពពី ៖ news.sabay




Youtube
Facebook
No comments: