Real Time Web Analytics
ម៉ោង ៖   
កំសាន្តថ្មីៗ
សូមរងចាំ.....

មហាសេដ្ឋី Jack Ma ផ្តល់ដំបូន្មាន 30-30-30 ដើម្បីជោគជ័យ

នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក កាលពីដើមឆ្នាំ ២០១៧ កន្លងទៅនេះ លោកមហាសេដ្ឋី Jack Ma បានបញ្ចេញនូវដំបូន្មានដើម្បីជោគជ័យ សម្រាប់រដ្ឋាភិបាលគ្រប់ប្រទេស ក៏សម្រាប់យុវជនចង់ ចេញរកសីុដែរគឺ ដំបូន្មាន 30-30-30។


ដំបូន្មាន ៣០ទី១របស់លោកគឺ ត្រូវយកចិត្តទុកដាក់ លើអ្វីដែលនឹងកើតទ្បើងនៅ៣០ឆ្នាំខាងមុខទៀត។ បដិវត្តន៍របស់បច្ចេកវិទ្យានឹងកើតទ្បើងក្នុងកំទ្បុងពេល ៥០ឆ្នាំ ហើយក្នុងរយៈពេលជាង២០ឆ្នាំ កន្លងមកនេះ ក្រុមហ៊ុនបច្ចេកវិទ្យាបានបង្កើតទ្បើងច្រើនណាស់ ដូចនេះ៣០ឆ្នាំទៅមុខទៀត ត្រូវតាមដានមើលទាំងអស់គ្នា តើអ្វីនឹងកើតទ្បើង ហើយត្រូវប្រឹងតាមឲ្យទាន់និន្នាការមួយនេះ។


ដំបូន្មាន៣០ ទី២ របស់ Jack Ma គឺ ត្រូវយកចិត្តទុកដាក់លើយុវជនអាយុជាង ៣០ឆ្នាំ។ ពួកគាត់ទាំងអស់ជាមនុស្សជំនាន់អីុនធើណិត ពួកគាត់ហ្នឹងហើយ ជាអ្នកនឹងធ្វើឲ្យពិភពលោកមានការផ្លាស់ប្តូរ ពួកគាត់ហ្នឹងហើយ ដែលជាអ្នកកសាងអនាគតសម្រាប់ពិភពលោក។ ដូចនេះអាជីវកម្មរបស់លោកអ្នក ក៏គិតគូ ពីពួកគាត់ជាចម្បងដែរ។
ដំបូន្មាន៣០ ទី៣ របស់ Jack Ma គឺ ត្រូវយកចិត្តទុកដាក់លើក្រុមហ៊ុនដែលមាន បុគ្គលិកតិច ជាង៣០នាក់។ លោកតែងតែលើកទ្បើងថា តូចគឺល្អជាងធំ ក្រុមហ៊ុនតូចៗនេះហើយជាអ្នកកំពុង ធ្វើឲ្យសេដ្ឋកិច្ចពិភពលោកមានដំណើរការទៅមុខល្អ។ គាត់បានលើកពាក្យស្លោកមួយចេញពី ខ្សែ ភាពយន្តមួយថា គ្មាននរណារកលុយចេញពីការចាប់ត្រីបាលែន គេរកលុយបានចេញពីការចាំបង្គារតូចៗតែប៉ុណ្ណោះ ដូចនេះ ចង់រកសីុជោគជ័យ កំុគិតធ្វើតែអាជីវកម្មធំៗ ត្រូវ ចាប់ផ្តើមពីតូចទៅទើបល្អ៕

ប្រភពពី​ ៖ khmerlocalnews
អ្នកគួរតែអានអត្ថបទមួយនេះ × +

No comments:

Powered by Blogger.