Watch Style ហើយនិងWatch Sport នាឡិកាឆ្លាតវៃរបស់ក្រុមហ៊ុនLG បង្ហាញជាផ្លូវការហើយ
ក្រុមហ៊ុន LG បានប្រកាសបង្ហាញខ្លួននាឡិកាឆ្លាតវៃ Watch Style ហើយនិង Watch Sport ជាផ្លូវការហើយ ដោយបំពាក់មកជាមួយ Android Wear 2.0 រចនាបថម៉ូដបែបមូល 360 អង្សា ។ LG Watch Style ជានាឡិកាឆ្លាតវៃបំពាក់មកជាមួយអេក្រង់ទំហំ 1.2 អុីង ជាអេក្រង់ប្រភេទ P-OLED កម្រិតន360 x 360 Pixel ប្រើប្រាស់បន្ទះឈីប Snapdragon Wear 2100 ទំហំ RAM 512MB ហើយនិងអង្គផ្ទុកទិន្នន័យក្នុងគ្រឿង 4GB ចំណែកថាមពលថ្មវិញ 240 mAh ហើយមានគុណសម្បត្តិមិនជ្រាបទឹកនិងមិនចូលធូលីបានផងដែរ តាមមាត្រដ្ឋាន IP67 LG Watch Style ពណ៌ផ្សេងៗតម្លៃ 249 ដុល្លារ ដោយឡែកពណ៌ផ្កាកុលាបមាសមានតម្លៃ 279 ដុល្លារ ។
នាឡិកា LG Watch Sport មានទំហំធំជាង Watch Style បន្តិច គឺមានទំហំអេក្រង់ 1.38 អុីង កម្រិត 480 x 480 Pixel ប្រើប្រាស់បន្ទះឈីប Snapdragon Wear 2100 ជាមួយទំហំ RAM 768MB ហើយមានអង្គផ្ទុកទិន្នន័យក្នុងគ្រឿង 4GB ចំណែកថាមពលថ្មមាន 430 mAh ហើយមិនជ្រាបទឹកមិនចូលធូលីនោះទេ ដោយមកជាមួយមាត្រដ្ឋាន IP68 ចំពោះតម្លៃ LG Watch Sport នេះក្រុមហ៊ុនដាក់លក់ក្នុងតម្លៃ 349 ដុល្លារ ។
ប្រភព នឹង អត្ថបទ ពី ៖ khmerlocalnews



ប្រភព នឹង អត្ថបទ ពី ៖ khmerlocalnews




Youtube
Facebook
No comments: